• 2017-12-22 04:09:48
  • ព័ត៌មាន

ទើប​ចេញ Highlander ស៊េរី​ឆ្នាំ ២០១៨ ៣ ម៉ូដែល តម្លៃ​មួយ​គ្រឿងៗ​មិន​ធម្មតា

  • 2017-12-22 04:09:48
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ត្រកូល Highlander ត្រូវ​បាន​រាប់​បញ្ចូល​ជា​រថយន្ត Toyota ពេញ​និយម​បំផុត ចាប់​តាំង​ពី​ស៊េរី​ឆ្នាំ ២០០១។ កន្លង​ទៅ​ក្រុមហ៊ុន​ប្រទេស​ជប៉ុន​មួយ​នេះ ក៏​បន្ត​ចេញ​លក់ Highlander ស៊េរី​ឆ្នាំ ២០១៨ ចំនួន ៣ ប្រភេទ​ផ្សេង​ទៀត បូក​ផ្សំ​នឹង​លក្ខណៈ​សម្បត្តិ​ប្រហាក់ប្រហែល​គ្នា។

​​​ប្រភេទ​ទី ១ ប្រើ​ម៉ាស៊ីន​ប្រភេទ Four-cylinder DOHC ចំណុះ ២.៧ លីត្រ ផលិត​កម្លាំង​បាន ១៨៥ សេះ ស្ថិត​ក្នុង​ប្រភេទ​ស្តង់ដារ​រត់​ដោយ​កង់​មុខ​ត្រកូល LE។ មាន​ចង្កឹះ​លេខ​ស្វ័យប្រវត្តិ ៦ វគ្គ ដោយ​ប្រើ​ហ្គាស​ដំណើរការ​ដោយ​ម៉ាស៊ីន Environmental Protection Agency ជា​មធ្យម​ក្នុង​ក្រុង ១ Gallon ជិះ​បាន ៣២.១៩ គ.ម និង​ក្រៅ​ក្រុង​ប្រហែល ៣៨.៦២ គ.ម។

ប្រភេទ​ទី ២ រត់​ដោយ​កង់​ទាំង ៤ ប៉ុន្តែ​មិន​មែន​ប្រភេទ Hybrid ដោយ​ប្រើ​ម៉ាស៊ីន DOHC V6 ចំណុះ ៣.៥ លីត្រ ផលិត​កម្លាំង​បាន ២៩៥ សេះ​និង​មាន​ចង្កឹះ​លេខ​ស្វ័យប្រវត្តិ ៨ វគ្គ។ ប្រភេទ​ទី ៣ ប្រើ​ម៉ាស៊ីន​ដូច​គ្នា​ទាំង​ស្រុង​គ្រាន់​អាច​ប្រើប្រាស់​ថាមពល​អគ្គិសនី​ជា​ប្រភេទ Hybrid បាន​ដោយ​រលូន។​ ចំពោះ​តម្លៃ​នៅ​ទីផ្សារ​សហរដ្ឋអាមេរិក​ត្រូវ​បាន​គេ​ដឹង​ប្រហែល ៣១,០៣០ ដុល្លារ ​ទៅ ៤៨,២៨០ ដុល្លារ

ទទួលបានព័ត៌មានថ្មីៗ គន្លឹះមានប្រយោជន៍រួមទាំងចំណេះដឹងផ្សេងៗពីបច្ចេកវិទ្យា Like Page Sabay News Technology...

អានអត្ថបទ:

ប្រភព៖ DigitalTrends ប្រែ​សម្រួល៖ កៅ រក្សា

មតិយោបល់